ហួសថ្លែង! ពិតជាសាហាវឃោរឃៅខ្លាំងណាស់…! #ឃាតករសម្លាប់ប្រពន្ធខ្លួនឯង យកទៅកប់ដីចោល(មានរូបភាព)

កំពង់ធំះនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយ វរសេនីយ៍ឯក ទិត្យ សំណាង ស្នងការងទទួលផែនព្រហ្មទណ្ទនៃស្នងការនគរបាល ខេត្តកំពង់ធំ រួមជាមួយមន្រ្តីកុសល្យវិច្ឆ័យជំនាញ ពេទ្យយុតិ្តធម៌ និងអាជ្ញាធរ រួមទាំងកងកម្លាំង ចូលរួមគាស់ភ្នូរសាកសព ស្រ្តីម្នាក់ដែលមានការសង្ស័យថា ជាករណីសម្លាប់មនុស្សដោយគិតទុកជាមុន ពីសំណាក់ប្តីកំណាច ដើម្បីពិនិត្យ បំបែកសំណុំរឿងអាថ៍កំបាំង រកយុត្តិធម៌ជូនជនរងគ្រោះ ស្ថិតនៅតំបន់អូកូត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

តាមចម្លើយជនសង្ស័យឈ្មោះ អន លិក ភេទប្រុស អាយុ ៥៣ បច្ចុប្បន្នរស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ បានមកធ្វើចំការនៅ តំបន់អូកូត ភូមិលែង ឃុំទំរីង ស្រុកសណ្តាន់ទីតាំងកើតហេតុ ហើយបានស្គាល់គ្នាជាមួយជនរងគ្រោះ ឈ្មោះ ធា ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅ ស្រុកថ្មគោលខេត្តបាត់ដំបង តាមទូរស័ព្ទ ហើយក៏មករួមរស់ជាមួយគ្នា រយះពេល២ឆ្នាំ មកហើយដោយសារតែ ជនសង្ស័យជាប្តី ភូតកុហកថា ខ្លួនជាបុរសពោះម៉ាយរស់នៅម្នាក់ឯង តែមុនថ្ងៃកើតហេតុ ស្រាប់តែប្រពន្ឋដើមបានមកចំការ ទើបបែកថា ជារឿងភូតកុហក ទើបស្រ្តីរងគ្រោះរករឿង ឈ្លោះប្រកែកគ្នា និងបានគំរាម ថានិងសម្លាប់ខ្លួន ដើម្បីឲ្យប៉ូលិសចាប់ជនសង្ស័យដាក់គុគ ។

ជនសង្ស័យមានការធុញទ្រាន់នឹងសំដី របស់ស្រ្តីរងគ្រោះជេរដដែលៗ ក៏បានយកខ្សែអង្រឹងមករឹត (ក) ស្រ្តីរងគ្រោះ ខណៈពេលដែលកំពុងដេក ដោយធ្វើសកម្មភាពចាប់ជនរងគ្រោះផ្កាប់មុខរឹក ក ដោយយកជើង ធាក់ចង្កេះ បណ្តាលឲ្យបែកមុខបែកមាត់ប៉ះនឹងក្តា បណ្តាលឲ្យដាច់ខ្យលស្លាប់ភ្លាមៗ ហើយយកខ្សែចង់ដៃ ចង់ជើង រួចយកខ្សែអង្រឹងទាក់ក អូសយកទៅកប់ ដែលនៅក្បែខ្ទមចំការប្រមាណ៦០ម៉ែត្រមាត់អូ ហើយបានជីកដី កប់សាកសពជំរៅប្រមាណ ជិតមួយម៉ែត្រ ដោយរុំនឹងភួយ ដាក់ស្បែកជើងក្នុងផ្នូរ រួចហើយកាប់ដី អោយស្មើ រួមទាំងដាក់មែកឈើចាស់ និងកាប់បែកឈើថ្មីដាក់ពីលើ ចំនុចកបសាកសពដើម្បីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។

តាមការឲ្យដឹងពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានឃើញសកម្មភាពមិនប្រកតី របស់ជនសង្ស័យ ដែលបានអូសសាកសព ពីខ្ទមមកកប់ ស្របពេលដែលគេធ្លាប់ឃើញដើរជារៀងរាល់ថ្ងៃ ក្រោយពីបាត់ក៏មានការសង្ស័យ ក៏បានរាយការណ៍មក អធិការ និងសុំយោបល់ពីខ្ញុំ ហើយបានបញ្ជារឲ្យសមត្ថកិច្ចមានជំនាញចុះពិនិត្យទីតាំងសង្ស័យកប់សាកសព ហើយ ឲ្យឃាត់ខ្លួនជនសង្ស័យទុកសិន ដោយជនសង្ស័យបានអះអាងថា ប្រពន្ឋរបស់ខ្លួនបានចងកសម្លាប់ខ្លួន ទើបខ្លាចអ្នកភូមិមិនជឿក៏បានយកសាកសពទៅកប ក្រោយពីគាសផ្នូរពិនិត្យរួច លទ្ធផលបានបញ្ជាក់ថា ជាករណីឃាតកម្ម ដោយគិតទុកជាមុន ។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះ ឈ្មោះធា ពុំមានសាច់ញាតិ បងប្អូន នោះទេ ក្រោយពីគាស់សាកសព លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអោយតាអាចារ្យ និងប្រជាពលរដ្ឋ រួមគ្នា យកសាកសពបូជា ដោយលោកជាអ្នកចេញថ្លៃបូជាសព និងឲ្យជំនាញស្រាវជ្រាវរកបងប្អូនមកទទួលយកឆ្អឹងសាកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។Image may contain: one or more people, outdoor and natureImage may contain: 2 people, people standing and outdoorImage may contain: one or more people and outdoorImage may contain: one or more peopleImage may contain: one or more people and outdoorImage may contain: one or more people, people walking, people standing, outdoor and nature

Leave a Reply

Your email address will not be published. Required fields are marked *