ភ្ញាក់ផ្អើលទាំងព្រឹក! ម៉ូតូកង់បីមួយគ្រឿងកំពុងធ្វើដំណើរស្រាប់តែដីស្រុតជាប់ផុងទៅណាមិនរួច

រាជធានីភ្នំពេញ៖ មានហេតុការណ៍ដ៏រន្ធត់ និងភ្ញាក់ផ្អើលមួយ បានកើតឡើងលើម៉ូតូកង់៣មួយគ្រឿង កំពុងតែដឹកភ្ញៀវធ្វើដំណើរ តាមផ្លូវមុន្នីវង្ស មកដល់ក្រុមហ៊ុន OMX ដល់ភ្លើងស្តុបភ្លាម មិនទាន់ទាំងឈប់ស្រួលបួលផង ស្រាប់តែថ្នល់ស្រុតចុះ ផុងកង់មុខរបស់គាត់តែម្តង ដោយហេតុការណ៍នេះ​បានកើតឡើង នៅស្តុបពេទ្យចិន ឬស្តុបអគារ៤២ជាន់ លើបណ្តោយមហាវិថី ព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ភ្នំពេញ។ ក្រោយពីផុតកង់ជាប់និងថ្នល់ភ្លាម ម្ចាស់កង់បីបានចុះមកមើល ម៉ូតូរបស់ខ្លួន តែគ្រាន់តែរបកថ្នាំបន្តិចបន្តួចប៉ុណ្ណោះ ហើយក៏បានបើកម៉ូតូចេញទៅបាត់ទៅ។ ចំណែកអ្នកដែលបានឃើញហេតុការណ៍ នាំគ្នានិយាយផងដែរថា ថ្នល់ដែលស្រុតនេះ មានទំហំធំគួរសម អាចធ្វើឲ្យម៉ូតូមានគ្រោះថ្នាក់ ដល់ជីវិតបានប្រសិនបើជិះលឿននោះ ដូច្នេះហើយ គួរតែក្រសួងពាក់ព័ន្ធ មេត្តាមកធ្វើការជួសជុលឲ្យបានលឿន តាមដែលអាចទៅរួច ព្រោះសំណាងហើយដែលស្រុតចុះពេលថ្ងៃ បើពេលយប់វិញ ប្រាកដជាមានអ្នកជិះមកតាមក្រោយ ចូលក្នុងរណ្តៅថ្នល់នេះជាក់ជាមិនខាន

Leave a Reply

Your email address will not be published. Required fields are marked *