BREAKING NEWS: សម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រៃនប់, សម្តេចក្រុមព្រះ និងអ្នកម្នាងរងរបួសធ្ងន់

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

គ្រោះថ្នាក់នេះបណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ ព្រះអង្គ និងអ្នកម្នាង កំពុងត្រូវបានជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។

កាលពីប៉ុន្មានឆ្នាំមុន ព្រះអង្គក៏ធ្លាប់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *