អ្នកចូលចិត្តគេងយប់ជ្រៅ គួរញាុំអាហារទាំងនេះដើម្បី កុំអោយមុខឆាប់ចាស់នឹង ថាម

  • អាហារដែលមានប្រូតេអ៊ីនខ្ពស់ ៖ ដូចជា យ៉ាអួ នំស្រួយ ដែលធ្វើម្សៅសាលីលាបប៊័រ សណ្តែក និងសណ្តែកផ្សេងៗ នាំឱ្យរាងកាយនឹង បានទទួលប្រូតេអ៊ីន ចូលទៅបង្កើនថាមពល ទើបមិនធ្វើឱ្យហត់នឿយខ្លាំង។
  • វីតាមីន B និង C ៖ ប្រសិនដឹងថា យប់នេះត្រូវអត់ងងុយ ពេលថ្ងៃគួរទទួលទានវីតាមីន B រួមនិងវីតាមីន C ១មុខ ១គ្រាប់ ទុកជាមុនសិន នោះនឹងបានបន្ថយភាពតានតឹងនៃខួរក្បាល និងជួយជំនួសវីតាមីនដែលរាងកាយត្រូវបាត់បង់ ដោយការអត់ងងុយ។
  • អាហារដែលងាយរំលាយ ៖ គេងយប់ជ្រៅ ពុំគួរទទួលទានប្រភេទសាច់សត្វដែលពិបាករំលាយ តែគួរបរិភោគបបរ ទឹកដោះគោ ទឹកសណ្តែកមិនផ្អែម ឬជាគ្រាប់ធញ្ញជាតិ ដូចជា សណ្តែកស ស៊ុបល្ង និង គ្រាប់ជីរក៏បាន។ អាហារប្រភេទនេះ ល្អចំពោះការធ្វើការនៃខួរក្បាល ទទួលទានហើយខួរក្បាលដែលហត់នឿយនឹងត្រឡប់មកស្រស់ស្រាយវិញ ៕

ប្រភព: នគរធំ

Leave a Reply

Your email address will not be published. Required fields are marked *