ពុទ្ធោលោកអើយ ហួសនិយាយ!!! កូនបង្កើតម្នាក់ចាប់រំលោភម្តាយឯង

ភ្នំពេញ៖កូនប្រុស​បានប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ម្តាយបង្កើត​នេះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ជាប់ របង​វត្ត​អង្គ​តា​ម៉ិ​ញ ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

កូនប្រុស​តិរច្ឆាន ដែល​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​ម្តាយបង្កើត​ខ្លួនឯង​នេះ មានឈ្មោះ ចាន់ ធា​រិ​ទ្ធ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ម្តាយ​ឈ្មោះ​ទូច ថុ​ល អាយុ​៥០​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ មានកូន​៥​នាក់ (​ប្រុស​១ ស្រី​៤) ចំណែក​កូនប្រុស​រមិលគុណ​ខាងលើ គឺជា​កូន ច្បង​ក្នុង​គ្រួសារ​។
តាម​សម្តី​ស្ត្រី​រង​គ្រោះជា​ម្តាយ បាន​រៀបរាប់​ប្រាប់​ថា កូនប្រុស​អកតញ្ញូ​រូប​នេះ ធ្លាប់​មាន ប្រពន្ធ​២​នាក់​មក​ហើយ ដោយ​ប្រពន្ធ​ទី​១ មាន កូន​១ ចំណែក​ប្រពន្ធ​ទី​២ កូន​១​ដូច​គ្នា សរុប មានកូន​ចំនួន​២​នាក់​ហើយ (​ប្រុស​១ ស្រី​១) តែ​ដោយសារ​ការកូន​ប្រុស​គំនិត​ថោក​រូប​នេះ តែងតែ​ប្រព្រឹត្ត​ល្បែងស៊ីសង​គ្រឿងញៀន និងថែម​ទាំង​មាន​ចរិត​កោងកាច វាយ​ធ្វើបាប​ប្រពន្ធ កូន​មិន​ស្វាង ទើប​គ្មាន​ប្រពន្ធ​កូន​ណា​អាច​ទ្រាំ រួមរស់​ជាមួយ​បាន ក៏​នាំ​គ្នា​រត់​ចោល​អស់​ទៅ​។ សូ​ម្បី​តែ​ប្អូនស្រី​បង្កើត​ខ្លួនឯង ក៏​កូនប្រុស​កំណាចនេះ គំរាម​ធ្វើបាប​ដែរ និង​ធ្វើ​ឱ្យ​ពួក​នាង​ភ័យ​ខ្លួន នាំ​គ្នា​រត់​ចេញពីផ្ទះ​អស់ នៅ​សល់​តែ​គាត់​ជា ម្តាយបង្កើត រស់នៅ​ផ្ទះ​តែ​២​នាក់​កូនប្រុស​ឈាម ខ្មៅ​ម្នាក់​នេះ​ប៉ុណ្ណោះ​។

ស្ត្រី​ជា​ម្តាយ បាន​បន្ត​ឱ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា រាល់​ថ្ងៃនេះ គាត់​រស់នៅ​រងកម្ម​ខ្លាំង​ណាស់ ព្រោះតែ​មួយ​ថ្ងៃ​ៗ កូនប្រុស​តិរច្ឆាន​នេះ ចេះ​តែ អុកឡុក​ក្នុងផ្ទះ​វាយ​ខ្ទេច​អស់ទ្រព្យ​សម្បត្តិ​ទាំង ទ្វារ កញ្ចក់ តុ ទូ ពាង សម្ភារៈ​ប្រើប្រាស់ មិន តែ​ប៉ុណ្ណោះ អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​នឹក​ស្មាន​មិន​ដល់ និង​ហួសចិត្ត​បំផុត​នោះ គឺ​ព្រោះតែ​ឥទ្ធិពល​គ្រឿងញៀន​ធ្វើ​កូនប្រុស​អប្រិយ​នេះ​លែង​ស្គាល់​ល្អ អាក្រក់​ក្លាយជា​មនុស្ស​តិរច្ឆាន ហ៊ាន​គំរាម​ចាប់ គាត់​ជា​ម្តាយ​រំលោភ​សេពសន្ថវៈ និង​ថែម​ទាំង បាន​ប្រើ​ពាក្យ​សម្តី​ប្រមាថ​មើលងាយមើលថោក ចំពោះ​គាត់​ជា​ម្តាយ​ជា​អ្នក​មានគុណ​ធ្ងន់​ៗ​ទៀត​ផង ដោយ​មិន​ខ្លាច​នរកអវិចី​អ្វី​ទាំងអស់​ ។

ស្ត្រី​ជា​ម្តាយ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា លុះ​មក​ដល់​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ កូនប្រុស​រមិលគុណ​ខាងលើ បាន​ព្យាយាម​ចាប់​គាត់ រំលោភ​សេពសន្ថវៈ​ម្តង​ជា​២​ដង ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់​គ្នា តែ​សំណាងល្អ គាត់​តែង​គេចខ្លួន រួច​រហូត​។ ដោយសារ​តែ​មានការ​ព្រួយបារម្ភ ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​កូនប្រុស​បាត់បង់​សតិ ជា​មនុស្ស លែង​ស្គាល់​អ្នក​មានគុណ និង​លែង ខ្លាច​បាប​បុណ្យ​អ្វី​បែប​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី ០៥ ខែតុលា ឆ្នាំ​២០១៧ គាត់​ក៏​សម្រេចចិត្ត រាយការណ៍​ប្តឹង​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ ជួយ អន្តរាគមន៍​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​កូនប្រុស អប្រិយ​រូប​នេះ​យក​ទៅ​ចាត់ការ​តាម​ច្បាប់​ ។

សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ស្ត្រី​រង​គ្រោះ ជា​ម្តាយ​ខាងលើ​រួច​មក នៅ​វេលា​ម៉ោង​៨​និង ៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ ហើយ​ភ្លាម​នោះ ជនសង្ស័យ បាន​ព្យាយាម​ចាក់សោ ខ្ទាស់​គន្លឹះ ទ្វារ​ពី​ខាងក្នុង​ជាប់ តែ​ចុង​ក្រោយ សមត្ថកិច្ច បាន​ប្រើ​វិធីសាស្ត្រ​លួងលោម រហូត​ឈាន​ដល់ ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ដោយ​សន្តិវិធី​ ។

ជុំវិញ​ករណី​ខាងលើ​នេះ ស្ត្រី​ជា​ម្តាយ និង​ជាដើម​បណ្តឹង បាន​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ធ្វើ​យ៉ាងណា​កុំឱ្យ​កូនប្រុស​នេះ​បាន​រួចខ្លួន​ចេញ​មក​វិញ​ឱ្យ​សោះ ព្រោះ​កូនប្រុស​រមិលគុណ

Leave a Reply

Your email address will not be published. Required fields are marked *