ក្មេងប្រុសម្នាក់លួចមើលរឿងសិច នៅណេតញឹកញាប់ បែកគំនិតល្បួងក្មេងស្រីទៅលេងបាយឡុកបាយឡ ចាប់សម្រាតខោ រួចធ្វើសកម្មភាពរំលោភក្មេងស្រីទាំងកំរោល តែមិនបានសម្រេច ដោយសារក្មេងស្រីស្រែកថាឈឺពេក ក៏ផ្អាកសកម្មភាពវិញ

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ព្រោះតែធ្លាប់លួចមើលរឿងសិច នៅក្នុងហាងណេតជាញឹកញាប់ ស្រាប់តែបែកគំនិតចង់អនុវត្តតាម ក៏ល្បួងក្មេងស្រីតូចម្នាក់ទៅលេងបាយឡុកបាយឡ រួចក៏នាំចូលទៅក្នុងបន្ទប់ចាប់សម្រាតខោ រួចធ្វើសកម្មភាពរំលោភក្មេងស្រីទាំងកំរោល តែមិនបានសម្រេច ដោយសារក្មេងស្រីស្រែកថាឈឺពេក ក៏ផ្អាកសកម្មភាពវិញ លុះល្ងាចឡើងជីដូនក្មេងស្រីរងគ្រោះ បាននាំចៅស្រីទៅផ្ងូតទឹក ដើម្បីបញ្ចុកបាយ ស្រាប់តែពេលចាក់ស្រោចទឹកលើ ចៅស្រីក៏ស្រែកថា ក្រហាយប្រដាប់ភេទណាស់ លុះជីដូនសួរនាំ ទើបបែកធ្លាយរឿងរ៉ាវថា ត្រូវក្មេងប្រុសឈាមរាវម្នាក់ចាប់រំលោភ ក៏ប្រញាប់នាំចៅស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីក្មេងប្រុសចាប់រំលោភក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលស្នាក់នៅរបស់ក្មេងប្រុសសង្ស័យ ស្ថិតក្នុងភូមិទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ លុះរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនក្មេងប្រុសសង្ស័យយកមកសួរនាំ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

កុមារាដែលជាជនសង្ស័យដែលចាប់រំលោភក្មេងស្រីតូច រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ទើបនឹងមានអាយុ១២ឆ្នាំប៉ុណ្ណោះ ជាសិស្សរៀននៅសាលាបឋមសិក្សាបឹងសាឡាង ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយ ក្នុងភូមិសង្កាត់កើតេហតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៤ឆ្នាំ ស្នាក់នៅជាក្រុមគ្រួសារ ក្នុងបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។

បច្ចុប្បន្នក្មេងប្រុសដែលជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងសាឡាង រៀបចំកសាងសំណុំរឿងបញ្ចូនទៅ ឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

Leave a Reply

Your email address will not be published. Required fields are marked *