លោក ផែង វណ្ណៈ បាននិយាយថាការស្តីបន្ទោសរបស់សម្តេចហ៊ុនសែនគឺប្រៀបដូច ” ឪពុកស្ដីប្រដៅកូនជារឿងធម្មតា​”

Image may contain: 3 people, people standing

ភ្នំពេញ បន្ទាប់ពីសម្តេចតេជោរបានស្តីបន្ទោសខ្លាំងៗលើលោក ផែង វណ្ណះ ដែរនិយាយរឿង សុីពោតពេលនេះលោកផែង​ វណ្នះ​ បានទទួលកំហុសនឹងបាននិយាយទៅសម្តេចដូចខាងក្រោម”

ឪពុកស្ដីប្រដៅកូនជារឿងធម្មតា​

ខ្ញុំបាទសូមអភ័យទោសសម្ដេចតេជោ​ ហ៊ុន​ សែន​ ចំពោះកំហុសឆ្គងដោយអចេតនា​អំពីករណីលោក​ ស្រិល​ វណ្ណា​ និង​ ករណី​ផ្សារផល្លាររាត្រីអង្គរ​៥​ ខេត្ត​សៀមរាប​ ។​

ខ្ញុំបាទ​សូមគាំទ្រ​ និងទទួលយកទាំងស្រុងចំពោះមតិណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដោយខ្ញុំបាទ​នឹងមិនបន្តការផ្សាយអំពីរឿងទាំង២នេះតទៅទៀត​ទេ​ ។

សូមគោរពជូនពរ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ មានសុខភាពល្អ​ បរិបូរណ៍​ អាយុយឺនយូរ​ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព​ និង​ ការអភិវឌ្ឍន៍​ ។​

សូមសម្ដេចតេជោ​ ហ៊ុន​ សែន​ មេត្តាទទួល​នូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ​ ផែង​ វណ្ណៈ​ !”

Leave a Reply

Your email address will not be published. Required fields are marked *