នាយករដ្ឋមន្រ្តី ៖ បើមិនចឹងទេ បណ្តេញមន្រ្តីយោធា ខាន់ ចាន់សុផល និងផែង វណ្ណៈ ចេញទៅ ដើម្បីឲ្យទៅ លេងហ្វេសប៊ុក

ភ្នំពេញ ៖ បន្ទាប់ពីលោកផែង វណ្ណៈ និងលោកខាន់ ចាន់សុផល ដែលមានរហស្សនាម អ្នកហ្វេស ប៊ុកដ៏ល្បីនៅកម្ពុជា ហើយពួកគាត់មានតួនាទី ជាមន្រ្តីយោធា ដែលបានបង្កបញ្ហា រឿងលោកសង្ឃ និងនារីជាស្រីស្នេហ៍ ករណីស៊ីពោតយ៉ាងសោះសាយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បើពួកគេពូកែបង្កបញ្ហាពេកទេ គួរតែបណ្តេញ ពួកគេចេញពីយោធា ដើម្បីឲ្យមានគ្រប់គ្រាន់ លេងហ្វេសប៊ុកទៅ។

ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប សម្តេចបានថ្លែងថា “តើខ្ញុំសុំបានទេ មន្រ្តីយោធា ទាំងពីរនាក់ហ្នឹង។ បើមិនបានទេបណ្ដេញចេញឲ្យទៅលេងហ្វេសប៊ុកតែម្ដង”៕

 

Leave a Reply

Your email address will not be published. Required fields are marked *