ខឹងប្តីលួចមានស្រីថ្មី! នារីម្នាក់សម្រេចចិត្តលោតពីលើអាគារDECSTLE ពីជាន់ទី២៩ ស្លាប់ភ្លាមៗនៅនឹងកន្លែង(មានវឺដេអូ)

ភ្នំពេញ: នារីវ័យក្មេងម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើអាគារខុនដូរជាន់ទី២៩មកក្រោមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៩៤ មុខខុនដូរ DECSTLE Royal pp( ឌីខាស់ស៊ល) រ៉ូយ៉ាល ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នារីខាងលើមានឈ្មោះ ហ្វៀង ស៊ីជុគ អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់លេខ៧ជាន់ទី២៩។ ចំណែកប្ដីជាជនជាតិចិន ធ្វើការនៅសាំងហ្គាពួរ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេលឺសំឡេងលាន់យ៉ាងខ្លាំង ស្រាប់តែក្រឡេកមើលទៅមុខខុនដូរ ឃើញនារីវ័យក្មេងបានស្លាប់ដោយគេឃើញធ្លាក់មកពីលើអាគារកំពស់៣២ជាន់ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនដំបូងស្ត្រីរងគ្រោះ(សព) បានប៉ុនប៉ងសម្លាប់ខ្លួនតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មកម្ល៉េះ តែដោយសាររូបគាត់ ចាប់ទាន់។ លុះទើបដល់ថ្ងៃកើតហេតុខាងលើ ដោយសារឈ្លោះជាមួយប្តីតាមទូស័ព្ទ ពីព្រោះខឹងប្តីមានស្រីនៅសាំងហ្គាពួរ មិនព្រមមកខ្មែរសោះ ។ ដូច្នេះហើយ បានជាគាត់គិតខ្លី ក៏លោតសម្លាប់ខ្លួនជាន់ទី២៩ បន្ទប់លេខ ទី៧ នៃអាគារខុនដូកំពស់៣២ជាន់ ស្លាប់ចោលកូន ២នាក់ កូនបង ប្រុសអាយុ១០ឆ្នាំ កូនស្រីប្អូនអាយុ៩ខែ គួរឲ្យអាណោចអាធ័មតែម្តង ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋាន មកដល់ទីតាំងកន្លែងកើតហេតុ បានទំទាក់ទំនងសមត្ថកិច្ចជំនាញកោសល្យវិច័យ មកពិនិត្យលើសព រួចបានសន្និដ្ឋានថាជនរងគ្រោះ ពិតជាលោតពីលើអាគារខុនដូរ សម្លាប់ខ្លួន ពិតប្រាកដមែន។

សពរងគ្រោះត្រូវរថយន្តសាម៉ុយ ដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *