​ប្រទះ​ឃើញ​រូបភាព ​កាល​ពី​កុមារ​ភាព​ កូន​ប្រុស​ទាំង​៣​របស់​លោក ​ព្រាប​ សុវត្ថិ ​​

(ភ្នំពេញ)៖ ថ្មីៗនេះ កូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺតារាពន្លកថ្មី ដែលកំពុងមានភាពល្បីល្បាយខ្លាំង ក្នុងស្រទាប់យុវវ័យសម័យថ្មី គឺលោក សុវត្ថិ មុនីវណ្ណ បន្ទាប់ពីទំនេរពីការងារសិល្បៈ លោកបានបញ្ចេញរូបថតមួយសន្លឹក បង្ហាញពីរូបកាលពី១០ឆ្នាំមុន របស់បងប្អូនបង្កើត៣នាក់ របស់លោកអង្គុយជុំគ្នា ទំនងក្នុងខួបកំណើតកូនច្បង ដែលបានស្តែងពីសកម្មភាពអង្គុយពាក់មួកត្នោត ខណៈរូបនេះបង្កឲ្យមានការចាប់អារម្មណ៍ ដោយចុច like និង ស៊ែរឡើងព្រោងព្រាត ពេញបណ្តាញសង្គម។

ជាក់ស្តែង ក្នុងបណ្តាញសង្គមរបស់លោក សុវត្ថិ មុនីវណ្ណ បានបង្ហោះរូបកាលពីកុមារភាព១សន្លឹក ដោយភ្ជាប់នឹងសារថា «When I was young and my brother» ដែលបកជាភាសាខ្មែរថា កាលពីខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំ នៅពីក្មេង។

ជាមួយគ្នានេះ អ្នកគាំទ្រតារាចម្រៀងចំណូលថ្មី របស់ផលិតកម្មហង្សមាសទាំងបី បានសរសេរ Comment ថា សុទ្ធតែ idol គាំទ្រតាំងពីឪពុករហូតដល់កូន ព្រមទាំងមានសារគាំទ្រជាច្រើន ពីទស្សនិកជនផងដែរ។ ដោយឡែកសម្រាប់រូបភាព កាលពីលោក សុវត្ថិ មុនីវណ្ណ មានអាយុប្រមាណ៨ឬ ៩ឆ្នាំ នោះ គឺគួរឲ្យស្រឡាញ់ និងហាក់មិនទឹកមុខស្រស់បស់ពោរពេញ ដោយសុភមង្គលតែម្តង។

គួរជម្រាបថា តារាចម្រៀងប្រុសចំណូលថ្មី ដែលជាកូនប្រុសទាំងបី របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បន្ទាប់ពីចូលធ្វើជាតារាចម្រៀង ពេញសិទ្ធិប្រចាំផលិតកម្មរស្មីហង្សមាស និងចេញចម្រៀងថ្មីមួយ ដែលមានចំណងជើងថា «កែវភ្នែក» រួចមក ត្រូវបានមហាជនជាច្រើន សម្ដែងនូវការគាំទ្រ និងសប្បាយរីករាយ ដោយទឹកដមសំនៀងអ្នកទាំងបី ពិតជាពីរោះរណ្ដំចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *