អត់ទាន់ចប់ទៀត !! ដល់វេនស្រីស្អាតប្តឹងលោក ស្រិល វណ្ណា ពីបទចាប់រំលោភ ទារប្រាក់ច្រើនរហូតដល់ទៅ…

បន្ទាប់ពីរឿងរ៉ាវអាស្រូវ របស់អតីតព្រចៅអធិការ វត្តភ្នំបាក់លើ ជាមួយនិងនារីស្រស់ស្អាត កាយ លីតា ត្រូវបានមហាជនស្ទើទូទាំងប្រទេស ភ្ញាក់ផ្អើលនិងតាមដាននូវរឿងរ៉ាវ ដ៏ជក់ចិត្តមួយនេះ ដោយអ្នកខ្លះ សម្តែងការមិនពេញចិត្ត ទៅលើព្រះសង្ឃខាងលើ ដែលប្រព្រឹត្តអំពើដែលមិនអាចទទួលយកបាន៕

បើទោះបីជាអន្ទិត ស្រិល វណ្ណា ត្រូវបានចាប់ផ្សឹកកាលពីព្រឹកមិញ ហើយត្រូវបានសមត្ថកិចដោះលែង ឲ្យត្រលប់មកផ្ទះវិញក៏ដោយ នៅមានដំណើររឿងបន្តភាគតទៅទៀត ដោយសារតែភាគីខាងស្រីស្អាត បន្តដាក់ពាក្យបណ្តឹង ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយម្តងនេះបានចោទ អន្ទិត ស្រិល វណ្ណា ពីបទចាប់រំលោភ ហើយបានទាមទារជំងឺចិត្ត រហូតដល់ទៅ៥ម៉ឺនដុល្លារ ពីបទបានមកសុំសឹង (សុំដេក) នៅផ្ទះរបស់ខ្លួន ចំនួន២យប់។ទោះជាយ៉ាងណាក៏ដោយ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ផងដែរថា ករណីនេះជំនាញយើង កំពុងស្នើសុំទៅអយ្យការ ដើម្បីបើកការស៊ើបអង្កេតបឋម។

បន្ទាប់ពីការដោះស្រាយសម្របសម្រួល និង ឆ្លើយឆ្លងគ្នា ពីសំណាក់អ្នកពាក់ព័ន្ធ នៅទីបំផុតទៅ ថ្នាក់ដឹកនាំសង្ឃ ក៏បានសម្រេចចាប់ផ្សឹកព្រះចៅ អធិការដែលពាក់ព័ន្ធជាមួយស្រីញី នៅថ្ងៃនេះតែម្ដង ហើយនីតិវិធីបន្ដទៀត ឬការប្ដឹងផ្ដល់គ្នារវាងភាគីទាំង២ នឹងធ្វើឡើងនៅពេលក្រោយទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *