រឿង«សុីពោត» ល្បីខ្លាំងក្នុងFacebook!ធ្វើឲ្យនាយ ពាក់មី ទ្រាំមិនបានចេញវីដេអូឃ្លីបមួយនិយាយរឿងនេះ(មានវីដេអូ)

ដូចប្រិយមិត្តបានដឹងហើយថាប៉ុន្មានថ្ងៃមកនេះក្រោយបែបធ្លាយរឿងអាស្រូវអតីតព្រះចៅអធិការវត្តភ្នំបាក់លើត្រូវស្រីស្នេហ៍បង្គាប់បញ្ជាឲ្យស៊ីពោតស្ងោរតាមស្តាយបែបរឿងអាសអាភាសរួចមកពាក្យ«ពោត»កំពុងតែល្បីរន្ទឺពេញបណ្តាញសង្គមហ្វេសប៊ុកដោយគេបានយកទៅត្រូលជារូបភាព ឬ ពាក្យសម្តី រួមទាំងច្រៀងជាចម្រៀងផង យ៉ាងកក្រើកមែនទែន រហូតដល់មានមហាជនមួយចំនួនបានខលទៅតារាកំប្លែង លោក ពាក់មី ឲ្យលេងរឿងពោតទៀតផង។

ដោយមើលឃើញថាពាក្យ«ពោត» ល្បីល្បាញខ្លាំងពេកមុននេះបន្តិចតារាកំប្លែងល្បីឈ្មោះ លោក ពាក់មី បានចេញវីដេអូឃ្លីបមួយបដិសេធមិនលេងកំប្លែងរឿង ពោត នោះទេដោយលោកយល់ឃើញថាជារឿងបន្ទោសបង្អាប់សាសនា ព្រោះវាជារឿងដែលកើតចេញមកពីព្រះសង្ឃ។

តោះចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *