ពេជ្រ សោភា ឆេះដុំ អ្នកកាត់.តវីដេអូនាងដែលពាក់ព័ន្ធ រឿងសុីពោតរបស់ព្រះសង្ឃនិងស្រីក្មេង (មានវីដេអូ)

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កាលពីយប់មិញនេះ បានធ្វើការ Live វីដេអូពីក្នុងផេកផ្លូវការរបស់ខ្លួន និយាយពីរឿងដែលមានអ្នកកាត់.ត វីដេអូរបស់នាង ជាមួយរឿងពោតរបស់ ព្រះសង្ឃនិងស្រីក្មេង ដែលកំពុងល្បីពេញបណ្តាញសង្គម។

ជាក់ស្តែង ដោយសារតែកាលពីប៉ុន្មានថ្ងៃមុន អ្នកនាង ពេជ្រ សោភា បានច្រៀង បទចម្រៀងមួយបទ ពេលដែលនាងកំពុង Live វីដេអូទាក់ទងនឹងរឿងពោតស្ងោរ ទើបធ្វើឲ្យមហាជនមួយចំនួន គិតថានាងកំពុងតែច្រៀងឌឺដងឲ្យព្រះសង្ឃនិងស្រីក្មេងម្នាក់នោះ។

យ៉ាងណាមិញ សម្រាប់វីដេអូ Live កាលពីយប់មិញនេះវិញ ម្ចាស់បទ «ក្នុងបន្ទប់» រូបនេះ បានចេញមុខនិយាយថា “នៅពេលនោះនាងគ្រាន់តែ ច្រៀងឌឺលេងអ្នករាំរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះថានៅពេលនោះ អ្នករាំរបស់នាងប្រញាប់ទៅជួបសង្សារ ខណៈពេលទិញពោតឲ្យនាងញ៉ាំ ហើយនាងក៏មិនបានគិតដល់រឿងឌឺដងឲ្យអ្នកណាផ្សេងទៀតដែរ”។

ទោះជាយ៉ាងណាក្តី អ្នកនាង ពេជ្រ សោភា នៅតែក្តៅចិត្តជាមួយអ្នកកាត់.តវីដេអូរបស់នាង ហើយថែមទាំងនិយាយឲ្យនាងថា នាងចង់ល្បីនិងចរិតអន់ជាដើម ប៉ុន្តែតារាចម្រៀងស្រីរូបនេះ តបទៅវិញក៏មិនណយនោះដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *