ឌុច លីដា មិន​ត្រឹម​តែ​មាន​សមត្ថភាព អាច​សម្ដែង​ទេ ថែម​ទាំង​មាន​ការ​ច្នៃ​ប្រឌិត​គ្រឿង​សម្អាង ធ្វើ​ជា​រូប​​គំនូរ​​ទៀតផង!

តារាសម្ដែងស្រីសិចស៊ី ឌុច លីដា ត្រូវបានគេកត់សម្គាល់ឃើញ មួយរយៈចុងក្រោយនេះ ហាក់មានទីផ្សារសិល្បៈខ្ពស់ ខណៈជារឿយៗ នាងតែងតែមានវត្តមាន នៅក្នុងខ្សែភាពយន្ត មានទាំងរឿងភាគ និងរឿងដុំ ស្ទើរតែគ្រប់រឿង ព្រមទាំងត្រូវប៉ាន់ឈុតសម្អាងការ ទៀតផង។ យ៉ាងណាមិញ ទន្ទឹមនឹងមានសមត្ថភាពសិល្បៈ ដែលអាចធ្វើឲ្យនាង លេចមុខធ្វើជាតួឯក ស្ទើរតែគ្រប់រឿងនោះ គេកត់សម្គាល់ឃើញថា តារាសម្ដែងរូបនេះ ក៏មានទេពកោសល្យ និងទឹកចិត្តស្រឡាញ់ ផ្នែកគូររូប ដោយបានយកគ្រឿងសម្អាង មកកែច្នៃជំនួសទឹកថ្នាំ គូររូប គួរឲ្យចាប់អារម្មណ៍ ចំនួន២សន្លឹក ដែលនាងបានបង្ហោះ នៅក្នុងបណ្ដាញអ៊ិនស្ដារក្រាម ពិតជាមានមានភាពទាក់ទាញចិត្តអ្នកគាំទ្រ មែនទែន។

ទោះបីជាការគូរលើកដំបូងនេះ ត្រូវបានទស្សនិកជនសរសើរ ប៉ុន្តែ ឌុច លីដា នៅតែនិយាយថា ការគូររូបនេះ មិនទាន់ល្អទេ ព្រោះគ្មានគ្រូបង្រៀន។ ម្យ៉ាងវិញទៀត ការគូរនេះ គឺជាទេពកោសល្យផ្ទាល់ខ្លួន និងការស្រឡាញ់ចូលចិត្តភាពច្នៃប្រឌិត ទើបនាងយកគ្រឿងសម្អាង មកធ្វើជាសម្ភារៈ សម្រាប់ផាត់រូបគំនូរ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កញ្ញាញញឹមស្រស់ ឌុច លីដា តែងតែធ្វើឲ្យអ្នកគាំទ្រមើលឃើញថា នាងគឺជាតារាសម្តែងដែលមានសមត្ថភាព ខណៈកាលពីកន្លងមក នាងប៉ះថតចំប្លង់ពិបាកៗជាច្រើន តែនាងនៅតែអាចធ្វើបាន ព្រមជាមួយឈុតសត្វពស់នៅលើក្បាលទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *