កញ្ញា កាយ លីតា បានលេចចេញមុខច្រានចោលរឿងគេចោទនាងថាបានទទួល លុយ ឡាន វីឡា ពីលោក ស្រិល វណ្ណា(មានវីដេអូ)

ដូចប្រិយមិត្តបានដឹងហើយថាកាលពីម្សិលមិញនេះអតីតព្រះចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា បានចេញមុខបកស្រាយថា លោក មិនបានចាប់រំលោភ​ កញ្ញា កាយ លីតា ទេ គឺជាការព្រមព្រៀងគ្នាដោយពេលនោះលោកហាក់ដូចជាត្រូវថ្នាំគេទើបគ្រប់គ្រងអាម្មណ៍ខ្លួនឯងមិនបានឈានដល់ប្រព្រឹត្តរឿងបែបនេះ។

ក្នងនោះផងដែលមហាជនមួយចំនួនបានចោទប្រកាន់ទៅលើនារីរងគ្រោះ កាយ លីតា ថាជាមនុស្សីមុខលុយ និងបានទទួលបានទ្រព្យផ្គាប់ចិត្តយ៉ាងច្រើនដូចជា លុយ ឡាន ផ្ទះវីឡា ជាដើម។

យ៉ាងណាមិញដើម្បីឆ្លើយតបនិងបញ្ហានេះនៅវេលាម៉ោង ៩ ព្រឹកនេះ កញ្ញា​ កាយ លីតា ចេញមុខបកស្រាយថា«នាងមិនបានទទួលលុយ ឡាន និង ផ្ទះវីឡា ដូចមហាជនមួយចំនួនចោទប្រកាន់ទេ ហើយនាងនិងបកស្រាយអម្អិត​ ពេលម្តាយនាងជាពីជម្ងឺ»។ ទស្សនាវីដេអូឃ្លីបខាងក្រោម៖

 

Leave a Reply

Your email address will not be published. Required fields are marked *